ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានក្រុម ការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ ខេត្តកណ្តាល


នាថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្នូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ​ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខនេះ។
ក្នុងពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ប្រធានចំណុះក្រុមការងារយុវជនគណបក្សខេត្ត និងលោក លោកស្រី ក្រុមការងារយុវជនគណបក្សស្រុក ឃុំ ភូមិ និងផែនចំណុះ សរុបចំនួន ២៥០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ខេត្តកណ្តាល ៕