ឯកឧត្តម សុខ ឥសាន៖ គុកគឺជាឧបសគ្គនាំឲ្យសម រង្សីដូរពាក្យសំដី


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា នៅពេលមុននេះអ្នកណាក៏ព្ញ សម រង្សី និយាយថាទោះបីត្រូវចូលគុកក៏ត្រូវតែត្រឡប់ចូលមកស្រុកខ្មែរវិញដែរ ? ក៏ប៉ុន្តែឲ្យមកម៉្តេចកើត បើមានលិខិតរបស់រាជរដ្ឋាភិបាលហាមមិនឲ្យយន្ន្តហោះដឹកមកនោះ។

ឯកឧត្តម បានបន្តថា ភ្លាមនោះរាជរដ្ឋាភិបាល បានលុបចោលលិខិតបំរាមនោះរួចហើយ ។ ជាបន្ទាប់មកភ្លាមៗ សម រង្សីប្រែក្រឡាស់ពាក្យសំដីថា មិនអាចមកកម្ពុជាបានទេ លុះត្រាតែឧបសគ្គ នានាដែលប៉ះពាល់សុវត្ថិភាពខ្លួន ត្រូវបានដោះស្រាយជាមុនសិន ទើបមកបាន។ តើពាក្យសំដី សម រង្សី ជាហេតុផល ប្ញ ជាឡេះ ?

ឯកឧត្តម បានបន្តទៀតថា ពាក្យសំដី  សម រង្សី គឺពិតជាឡេះ ដើម្បីគេចវេសពីការទទួលខុស ត្រូវចំពោះពាក្យសំដីរបស់ខ្លួនតែប៉ុណ្ណោះ។ មិនបាច់ឆ្ងល់ទេ ពីព្រោះ សម រង្សី ជាជនកំសាក ដោយសារខ្លាចជាប់គុក ទើបផ្លាស់ប្តូរពាក្យសំដីរបស់ខ្លួនយ៉ាងនេះ។ តាមប្រវត្តិតាំងពីដើមមក សម រង្សីមិនដែលគោរពពាក្យសំដីខ្លួនឯងម្តងណាទេ  ។ នេះហើយជាចរិតខ្វះទទួលខុសត្រូវ របស់មេបក្សប្រឆាំងម្តងនិយាយឆ្វេង ម្តងនិយាយស្តាំ តាមអំពើចិត្ត ភូតភរប្រជាជនជាប់រហូត គ្មានទីបញ្ចប់បោកប្រាស់ប្រជាជនពីដំណាក់កាលមួយទៅដំណាក់កាលមួយ មិនចេះឆ្អែតឆ្អន់ទាល់តែសោះ។ ល្មមដល់ពេលទាល់ច្រកហើយ រឿងភូតប្រចាំត្រកូលនោះ ?