នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្ថិតក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាននឹងរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌និងសិល្បៈលើក ទី១៧និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាតាមរយៈប្រព័ន្ធវីដេអូ។
លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ នឹងផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើកតាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះនឹងមានការចូលរួមពីសំណាក់ឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌និងសិល្បៈ និងដៃគូសន្ទនាអាស៊ាន រួមមាន៖ សាធារណរដ្ឋប្រជាមានិតចិន- ជប៉ុន និងសាធារណរដ្ឋកូរ៉េ។ នាឱកាសនោះដែរ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ អាស៊ាន-ឥណ្ឌា លើវិស័យវិប្បធម៌ និងសិល្បៈ ហើយកិច្ចប្រជុំក៏នឹងពិភាក្សាសំណើ របស់ភាគីឥណ្ឌាផងដែរ។
កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា នឹងផ្តោតទៅលើការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ និងសិល្បៈអាស៊ានដែលជាគ្រឹះមួយនៃសក្ដានុពលសហគមន៍អាស៊ានការកសាងភាពសុខដុមរមនាក្នុងចំណោមប្រជាជាតិអាស៊ាន ការលើកស្ទួយស្មារតីភាពជាម្ចាស់ក្នុងការអភិរក្សនិងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អាស៊ាន ការពង្រីកការយល់ដឹងផ្នែកវប្បធម៌ពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការជំរុញវិសាលភាពនៃការផ្សព្វផ្សាយអំពីវប្បធម៌ការច្នៃប្រឌិតនវានុវត្តន៍ ការបង្កើនជីវភាព រស់នៅក្នុងការកសាងសហគមន៍អាស៊ានឆ្ពោះទៅរកការអភិវឌ្ឍន៍រួមប្រកបដោយចីរភាព។
កិច្ចប្រជុំខាងលើនឹងពិគ្រោះពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ដូចជា៖
១-ពិនិត្យលើវឌ្ឍនភាពការងារ នៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យវប្បធម៌និងសិល្បៈ ក្នុងនោះរួមមាន៖ ផែនការយុទ្ធសាស្ត្រអាស៊ាន សម្រាប់វិស័យវប្បធម៌ និងសិល្បៈ ២០១៦-២០២៥,ការលើកស្ទួយសកម្មភាពវប្បធម៌អាស៊ានក្នុងបរិបទនៃការរីករាលដាលនៃជំងីកូវីដ, សៀមរាបទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២០-២០២២និងបញ្ជីបេតិកភណ្ឌវប្បធម៌អាស៊ាន ។
២- អង្គប្រជុំនឹងពិនិត្យរួមមាន៖សេចក្តីព្រាងសេចក្ដីប្រកាសសៀមរាប ស្តីអំពីការលើកកម្ពស់ការច្នៃប្រឌិតនិងសម្របខ្លួនទៅនឹងសហគមន៍អាស៊ានដើម្បីគាំទ្រដល់ វប្បធម៌ និង សេដ្ឋកិច្ចច្នៃប្រឌិត,សេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីការបង្កើតមជ្ឈមណ្ឌលសម្រាប់វប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត,វេទិកាធុរកិច្ចនវានុវត្តន៍អាស៊ាន,គំនិតផ្ដួចផ្ដើមរបស់កម្ពុជាសម្រាប់សកម្មភាពវប្បធម៌អាស៊ាន ឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២,សេចក្តីព្រាងផែនការ សកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ានរួមមាន៖អាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-សាធារណរដ្ឋកូរ៉េលើវិស័យវប្បធម៌ និងសិល្បៈសម្រាប់ឆ្នាំ២០២២-២០២៥ និងវេទិកាទំនាក់ទំនងរវាងអាស៊ាន-ឥណ្ឌា៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOGJXQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--026c63d2072f19255ad7fa9b34bcec80f0af5a0a/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/40075886-75B1-4130-825A-9266B0F.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOGpXQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--62600f671f442d0c1838d7ebdf63c81d029d9c8c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/8FDC8F9E-D924-4C15-87BD-9959515.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOGZXQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--b0d1bd4edb34fa523160211b68aa4e153d6fb890/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/639B6F18-FA7A-48C0-9ABC-0CD8D7B.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOG5XQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--16a52c89f2015f02281b80a31d7cc3a84bec0715/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/68EEFC95-1240-4186-BF6C-0F05EBE.jpeg)