មន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យលទ្ធផលការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកកោះញែក


ព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសរបស់របស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី ដើម្បីចុះត្រួតពិនិត្យលទ្ធផលការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៣ ប្រព័ន្ធ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងនោះរួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ ទំនប់អូរប្រង់ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១.០៧៨ ហិកតា និងស្រូវប្រាំង ចំនួន ៣០០ ហិកតា ។
២. ប្រព័ន្ធធារាសាស្ត្រ ទំនប់អូរយ៉េះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១.៥០០ ហិកតា និងស្រូវប្រាំង ចំនួន ៤០០ ហិកតា ។
៣. ប្រព័ន្ធធារាសាស្ត្រ ទំនប់អូរណំ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១.៣៤៤ ហិកតា និងស្រូវប្រាំង ចំនួន ៣០០ ហិកតា ៕