អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ តាមរយៈ Telegram ថា
១- អ្នកវាយផ្តួលរំលំរបបខ្មែរក្រហមរំដោះប្រជាជនឲ្យរួចពីសេចក្តីស្លាប់ គេថាជាអ្នកខុស ។
២- រាជរដ្ឋាភិបាលខិតខំការពារទឹកដី វាស់ខ័ណ្ឌសីមា ព្រំដែន គេថាប្រើប្រាស់ផែនទីក្លែងក្លាយ ធ្វើឲ្យបាត់បង់ដីរាប់ម៉ឹនគម២ ។
៣- ចុះកិច្ចព្រមព្រៀងជាមួយ វណ ដើម្បីពង្រឹងថែរក្សាខ្សែបន្ទាត់ព្រំដែន គេថាចុះកិច្ចព្រមព្រៀង រំលាយខ្សែបន្ទាត់ព្រំដែន ។
៤- ដាក់នយោបាយឈ្នះ-ឈ្នះ ដើម្បីនាំយកសន្តិភាពមកឲ្យប្រទេស គេថាពួកខ្មែរក្រហមត្រូវរូវគ្នា ។
៥- រួមបង្កើតរដ្ឋធម្មនុញ្ញថ្មីប្រជាធិបតេយ្យសេរីពហុបក្ស គេនៅតែថា កុម្មុយនីស្ត ។
៦- ឈ្នះឆ្នោតតាមឆន្ទៈប្រជាពលរដ្ឋ មានការសាទរពីអ្នកសង្កេតការណ៏ជាតិ អន្តរជាតិ គេថា លួចសន្លឹកឆ្នោត ហើយថាក្រាញអំណាច ។
៧- ពិភពលោកទាំងមូលថាការបោះឆ្នោតរលូន មានសន្តិភាព សន្តិសុខល្អ មានសណ្តាប់ធ្នាប់ អាចទទួលយកបាន បែរជាប្រែត អាដាម ថាម្នាក់ឯងថាមិនសេរី មានការគំរាមកំហែង គាបសង្កត់ ។
៨-អាម្សៀមួយនោះ លាលែងខ្លួនឯងពីប្រធានបក្ស បែរជាមកដណ្តើមធ្វើប្រធានបក្សវិញ ទាំងគ្មានជាសមាជិកគណបក្សណាមួយ។
៩-ខ្លួនឯងអត់ជាសមាជិកបក្សណាផង មិនមែនជាប្រធានបក្សណាផង ស្រាប់តែចង់ឈរឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីទៅវិញ ។
១០- មានទោសត្រូវជាប់គុក ចង់វិលចូកស្រុកវិញ ដោយរួចទោស ?
១១- និយាយចាក់ដោត បញ្ឆេះកំហឹង ញុះញង់ឲ្យបែកបាក់ តែថាជាវប្បធ៌មអហឹង្សា ។
១២- ខ្លួនឯងប្រព្រឹត្តល្មើសច្បាប់ ដល់ជាប់ទោស ថាគេគាបសង្កត់ បំពារបំពានសិទ្ធិ ។
១៣-បើបក្សប្រឆាំងឈ្នះឆ្នោត ថាយុត្តិធ៌ម ត្រឹមត្រូវ តែបើបក្សកាន់អំណាចឈ្នះឆ្នោតគេថាមិនយុត្តិ់ធ៌ម មិនត្រឹមត្រូវ ។
១៤-បើនាយករដ្ឋមន្ត្រីពន្យល់ប្រជាជនពីផលវិបាកសង្គ្រាម និងផលនៃសន្តិភាព គេថាគំរាមកំហែង ។
១៤- គេនិយាយដោយលំអៀងស្តែងៗគេថាជាសិទ្ធិបញ្ចេញមតិ ដោយឯករាជ្យ មិនលំអៀង។
១៦-គេផ្សាយកាន់ជើងបក្សប្រឆាំងយ៉ាងច្បាស់ៗ គេថាផ្សាយប្រកបដោយវិជ្ជាជីវៈ ។
១៧-ឯងខ្មែរសោះ គេថាជាយួន ដោយអ្នកចោទនិយាយខ្មែរមិនទាំងច្បាស់ផង ។
១៨-ខំដឹកនាំប្រទេសដោយឯករាជ្យ មានអធិបតេយ្យ មានសិទ្ធិសម្រេច ផ្ទាល់ គេថារណបបរទេសរណបយួន ចិន ។
១៩- មិនដែលមានទេ ដែលទណ្ឌឹត ដាក់លក្ខ័ណ្ឌឲ្យអ្នកកាន់អំណាច ។
២០- ។ល។ និង។ល។