ឯកឧត្តម មាស សុភា អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារនិងចែកពូជពពែដល់សហគមន៍ជាំពេន នៅ ក្នុងឃុំរមទមស្រុករវៀងខេត្តព្រះវិហារ


ឯកឧត្តម មាស សុភា នាថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២១បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០០ គ្រួសារនិងចែកពូជពពែដល់សហគមន៍ជាំពេន នៅក្នុងឃុំរមទមស្រុករវៀង ខេត្តព្រះ វិហារ។ ពិធីនេះក៏មានការអញ្ជើញចូលចូលរួមពី សំណាក់ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ប្រតិភូអមដំណើរ អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជា ពលរដ្ឋជាច្រើនរូបផងដែរ។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានឡើងរាយការណ៍អំពីវឌ្ឍន ភាពរបស់ខេត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ កន្លង មកទៅតាមគោលនយោបាយ និងការណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលដល់អង្គពិធី ។

នៅក្នុងឱកាសនោះ ឯកឧត្តម មាស សុភា បានឱ្យដឹងថាកន្លងមកដោយសារបញ្ហាជំងឺ ឆ្លងជាសកលកូវីដ-១៩ បានធ្វើឱ្យពិភពលោកក្នុងនោះមានទាំងប្រទេសកម្ពុជាយើងផងដែរទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច និងសង្គមព្រមទាំងធ្វើឱ្យមានការបាត់បង់នូវអាយុជីវិតរបស់មនុស្សទៀតផង។ ប៉ុន្តែនៅ ពេលបច្ចុប្បន្ននេះបញ្ហាកូវីដ- ១៩ ត្រូវបានធូរស្បើយឡើង វិញរួមទាំងប្រទេសកម្ពុជាយើង។ ទាំងនេះដោយសារការដឹកនាំរបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានខិតខំប្រឹងប្រែងក្នុងការទប់ ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ តាមរយៈការស្វែងរកនូវវ៉ាក់សាំងដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បានយ៉ាងច្រើនដែលអាចឱ្យយើងគ្រប់គ្រងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩បាន ហើយស្របពេលដែលពិភពលោកបានធូរស្បើយតាមរយៈការចាក់វ៉ាក់សាំងនិងរកបាននៅថ្នាំដើម្បីព្យាបាលដែលបានកាត់បន្ថយនូវហានិភ័យក្នុងការស្លាប់និងអាចព្យាបាលបាន។ តែទោះជាយ៉ាងណាឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តន៍វិធានការ៣កុំនិង៣ ការពារជាបន្តទៀត។

ឯកឧត្តមក៏បានឱ្យដឹងដែរថា នៅក្នុងស្រុករវៀងមានដែន ជម្រកសត្វព្រៃចំនួន២ទីតាំងគឺដែនជម្រកសត្វព្រៃបឹងពែរ និងដែនជម្រកសត្វព្រៃ ព្រៃឡង់ដែលមានសហគមន៍ចំនួន៨។ ការបង្កើតសហគម ន៍នេះផុសចេញពីរាជរដ្ឋាភិ បាលតាមរយៈក្រសួងបរិស្ថានដើម្បីគ្រប់គ្រងព្រៃឈើសត្វ ព្រៃ និងបរិស្ថាន ស្របទៅនឹងបរិបទពិភពលោកដែលបានបង្ហាញពីហានិភ័យនិងប្រកាសឱ្យមានការចូលរួមដើម្បីទប់ស្កាត់នៃការបម្រែ បម្រួលអាកាសធាតុ។

សូមបញ្ជាក់ថា ការចុះចែកអំណោយនាពេលនេះរួមមាន ៖ចែកជូនពូជពពែដល់សហ គមន៍ជាំពេនចំនួន១០ក្បាល ប្រជាពលរដ្ឋដែលខ្វះខាត ចំនួន២០០គ្រួសារ មួយគ្រួសារៗទទួលបានមី១កេសត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អង្ករ១បេ ព្រមទាំងថវិកាមួយចំនួនផងដែរ៕