ឯកឧត្តមប៉ាន់ខែម ប៊ុនថន ទទួលអំណោយសប្បុរសរបស់លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩


ឯកឧត្តមប៉ាន់ខែម ប៊ុនថន រួមជាមួយឯកឧត្តមឌៀង សារ៉ាន់ និងឯកឧត្តមគង់ ចំរុងក្នុងនាមថ្នាក់ដឹកនាំសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានទទួលអំណោយសប្បុរសរបស់លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩, លោកជំទាវ វេជ្ជបណ្ឌិត ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា និងក្រុមការងារផ្តល់មកសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ដើម្បីចែកប្រើប្រាស់ជាក់ស្តែងក្នុងយុទ្ធនាការចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកភ្លៀងជំនន់ នៅរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ ដែលមានជាអំណោយដូចខាងក្រោម៖
១. តែខ្ញីទឹកឃ្មុំ = 600 ប្រអប់ (7200 កញ្ចប់)
២. សាប៊ូដុសខ្លួន Revlon = ៧ កេស ( ១៦៨ដប )
៣. សាប៊ូកក់សក់ Revlon = ៣៤ កេស ៤ ដប ( ២០៨ដប )
៤. ច្រាសដុសធ្មេញ = 4០០ ដើម
៥. កន្ត្រៃកាត់ក្រចក = 3 ប្រអប់ ( 216 កន្ត្រៃ )
៦. វីតាមីនប៉ូវកម្លាំង Royal D = 2000 កញ្ចប់
ថ្នាក់ដឹកនាំសម្ពន្ធយុវជនស្រលាញ់សន្តិភាពបានគោរពជូនពរម្ចាស់អំណោយនិងក្រុមការងារ ទទួលបាននូវសេចក្តីសុខចម្រើន ជោគជ័យកុំបីឃ្លាតឡើយ ។