អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅតាមសណ្ដស្ទឹងព្រែកត្នោត


អំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយ សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ ពិសេសនៅ តាមសណ្ដស្ទឹងព្រែកត្នោត។

ពិធីប្រគល់ និងទទួលអំណោយនេះ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោម វត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន៣អិលអឹមធី អ៊ិនវេសម៉ិន ឯក នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភ អង្ករ ៥០តោន, ទឹកស៊ីអ៊ីវ ចំនួន ១,០០០យូ, ទឹកត្រីចំនួន១,០០០យួរ, ត្រីខចំនួន ១,០០០យួរ, មីចំនួន ១,០០០កេសតូច ,ទឹកបរិសុទ្ធចំនួន ១,០០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈក្រុមហ៊ុន ៣អិលអឹមធី អ៊ិនវេសម៉ិន ឯក ដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅ រាជធានីភ្នំពេញ ពិសេសប្រជាពលរដ្ឋនៅតាមសណ្ដស្ទឹងព្រែកត្នោត៕ ដោយ សួស សំរិត សម្រួលផ្សាយដោយ៖ ធូ កុសល