ក្មេងកំព្រាចំនួន១៤២នាក់ មកពី១៣រាជធានី ខេត្ត បានទទួលថវិកាឧបត្ថម្ភពី ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងលោកជំទាវ


រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ ជូនកុមារកំព្រា ចំនួន ១៤២នាក់ ដែលអញ្ជើញមកពី ១៣រាជធានី ខេត្ត នៅមជ្ឈមណ្ឌលផ្ទះអេមីរ៉ាត សំរាប់ក្មេងកំព្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទឹកប្រាក់ដែលផ្ដល់ជូនសម្រាប់ក្មេងម្នាក់ៗទទួលបាន ៨៤អឺរ៉ូ សរុបទឹកប្រាក់ ចំនួន ១១៨២៨ អឺរ៉ូ ក្រោមការឧបត្ថម្ភរបស់អង្គការ Hasene ប្រទេសអាល្លឺម៉ង់។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្ដមណ្ឌលភ្នំពេញ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេធិការ និងអាជ្ញាធរដែនដី ព្រមទាំង ប្រធានយុវជន ស.ន.ម.ក យុវជន ស.ស.យ.ក ជាច្រើនរូបផងដែរ។