ក្រសួងទេសចរណ៍ ចេញជូនដំណឹងពីការអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដពេញលេញចូលក្នុងកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក


(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង អំពីការអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីជ-១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក។

តាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន ទទួលបាន ក្រសួងទេសចរណ៍បញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរពីក្រៅប្រទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ដោយត្រូវអនុវត្តតាមការណែនាំ ដូចខាងក្រោម៖

១៖ ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានពេញលេញ ហើយចូលមកកម្ពុជាតាមផ្លូវអាកាស, ផ្លូវគោក និងផ្លូវទឹកត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ១៩ដូសមូលដ្ឋានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថា គ្មានកូវីដ១៩ (ដោយម៉ាស៊ីន PCR) ដែលមានសុពលភាពរយៈពេល៧២ម៉ោង និងទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី។ ពេលមកដល់កម្ពុជា ទេសចរតម្រូវឱ្យធ្វើតែស្តរហ័សកូវីដ១៩ (COVID19 Rapid Test) អនុវត្តដោយមន្ត្រីសុខាភិបាលនៅតាមច្រកទ្វារចេញចូលកម្ពុជា ហើយត្រូវរង់ចាំលទ្ធផលតេស្ករសរយៈពេលពី៦៥ ទៅ ២០នាទីសិន។ បន្ទាប់ពីតេស្តរហ័សបង្ហាញលទ្ធផលអវិជ្ជមាន ទេសចរអាចធ្វើដំណើរបានដោយសេរី ឬនៅទូទាំងកម្ពុជាដោយមិនកម្រិតតំបន់ ឬខេត្ត ក្នុងនោះទេ និងមិនតម្រូវឱ្យធ្វើបត្តាឡីស័កឡើយ។

២៖ ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយធ្វើដំណើរចូលមកកម្ពុជា តម្រូវឱ្យយកសំណាក ដើម្បីធ្វើតែស្តដោយម៉ាស៊ីខPCR នៅតាមច្រកទ្វារចេញចូលកម្ពុជា និងត្រូវធ្វើចត្តាឡីស័កញលេញរយៈពេល១៤ថ្ងៃ ស្របទៅតាមនីតិវិធីជាធរមាន។

៣៖ ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក, សណ្ឋាគារ និងគេហដ្ឋាននៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានក្ខវឹង-១៩ ត្រូវបានអនុញ្ញាតឱ្យចេញពីការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១ នេះតទៅ៕

ខាងក្រោមនេះជា សេចក្តីជូនដំណឹងក្រសួងទេសចរណ៍ ៖