អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការងារប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្របខណ្ឌរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២១


នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្របខណ្ឌរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អភិបាលរងខេត្ត និងលោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការរៀបចំការប្រឡង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
គូរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្របខណ្ឌរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ ដោយសម្រេចយកវិទ្យាល័យដីដុះ ក្រុងកំពង់ចាម ធ្វើជាមណ្ឌលប្រឡង ។