ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និង ឯកឧត្តម អ៊ុំ រាត្រី បានអញ្ជើញចូលរួម និងរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នៅខ្លោងទ្វារផ្លូវចូលភូមិអភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ


(បន្ទាយមានជ័យ) រសៀលថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរួមជាមួយមន្រ្តីរាជការ លោកស្វាយ ជា អភិបាលស្រុក កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួម និងរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នៅខ្លោងទ្វារផ្លូវចូលភូមិអភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ និងចែកអំណោយដល់ពលរដ្ឋ ជនពិកា ប្រជាការពារ សរុប១០០គ្រួសារផងដែ