គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រចំនួន២២៨គ្រួសារ បានទទួលអំណោយពី ឯកឧត្តម សុះ មុះសិន 


ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយគ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ២២៨គ្រួសារ ស្ថិតនៅក្នុងភូមិព្រែកឈើទាលភ្លោះចំនួន១០០គ្រួសារ ឃុំព្រែកសាម៉ាន់ និងភូមិពង្រ២ ចំនួន១២៨គ្រួសារ ឃុំពង្រ ស្រុកឆ្លូងខេត្តក្រចេះ។

អញ្ជើញចូលរួមក្នុងពិធីរួមមាន ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ឯកឧត្តម ម៉ាត់ រំម្នី សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ និងលោកអភិបាលរងនៃគណៈអភិបាលស្រុកឆ្លូង យុវជន ស.ស.យ.ក យុវជន ស.ន.ម.ក សមាជិក សមាជិកា នៃក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជាខេត្តក្រចេះ ព្រមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ ។
ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការពារជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ និងថែរក្សាសុខភាពឱ្យបានល្អ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់បង្ការនូវជំងឺឆ្លងផ្សេងៗ ។

សូមបញ្ជាក់ថា អំណោយដែលចែកជូន រួមមាន៖ អង្ករ ៣៤២០ គីឡូ មី២២៨០កញ្ចប់ អំបិល២២៨គីឡូ ត្រីខ៦៨៤ កំប៉ុង ប្រេងឆា ២២៨ដប និងទឹកត្រី៩១៣ ដប។