នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងតួនាទីជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំខែ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំបានពិភាក្សា លើការបន្តរឹតបន្តឹងសកម្មភាពកាត់ទ្រង់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ការបើកបរលើសល្បឿនកំណត់ដែលជាបញ្ហាកង្វល់បង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ និងយុទ្ធនាការផ្សព្វផ្សាយ និងចែកមួកសុវត្ថិភាពចំនួន១០០០មួក ដែលឧបត្ថម្ភដោយក្រុមហ៊ុនឯកជនសម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលយុទ្ធនាការនេះគ្រោងដំណើរការនៅដើមឆ្នាំក្រោយ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំ ខែឧសភា ឆ្នាំ២០១៧
