គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រ ចំនួន២០០គ្រួសារ ទទួលអំណោយពីឯកឧត្តមវេជ្ជ. សុះ មុះសិន


នាថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយគ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ២០០គ្រួសារ ស្ថិតនៅក្នុងភូមិថ្មី ចំនួន១០០គ្រួសារ និងភូមិ៧មករាចំនួន១០០គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ ។

អញ្ជើញចូលរួមក្នុងពិធីរួមមាន ឯកឧត្តមសន សារ៉ាណា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ វេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តខេត្តត្បូងឃ្មុំ លោកអភិបាលនៃគណៈអភិបាលស្រុក យុវជន ស.ស.យ.ក យុវជន ស.ន.ម.ក លោកប្រធាន អនុប្រធាននៃក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជាខត្តត្បូងឃ្មុំ ព្រមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ ។
ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការពារជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ និងថែរក្សាសុខភាពឱ្យបានល្អ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់បង្ការនូវជំងឺឆ្លងផ្សេងៗ ។

សូមបញ្ជាក់ថា អំណោយដែលចែកជូន រួមមាន៖ អង្ករ ៣០០០គីឡូ មី២០០០កញ្ចប់ អំបិល២០០គីឡូ ត្រីខ៦០០កំប៉ុង ប្រេងឆា ២០០ដប និងទឹកត្រី៨០០ដប។