សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសាក្សីដឹងលឺ ជនជាតិវៀតណាម២រូប ក្នុងរបបប៉ុល ពត (ចំណុចប្រវត្តិសាស្ត្រទី៤ និងទី៥)


នៅថ្ងៃនេះដដែល បន្ទាប់ពីបាន អញ្ជើញធ្វើដំណើរចាកចាកចេញពីកន្លែងលាក់អាវុធ ដែលជាចំណុចប្រវត្តិសាស្ត្រទី៣ហើយនោះ សម្តេចតេជោ ហ៊ុន សែន និងក្រុមប្រតិភូក៏បានបន្តដំណើរចម្ងាយ៧៥០ម ដើម្បីមកជួបសំណេះសំណាលជាមួយសាក្សីដឹងលឺចំនួនពីររូប ដែលកាលនោះជាកម្មករចំការកៅស៊ូ នៅភូមិហ័រលី ។ សាក្សី២នាក់នោះមានឈ្មោះថា ង្វៀន វ៉ាន់ហ៊ុង និងយឿង វ៉ាន់ថឺក ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ពីស្ថានភាពនាគ្រានោះថា នៅវេលាម៉ោង ១៤:០០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេច និងក្រុមយុទ្ធមិត្តបានដើរទៅដល់ភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីព្រំដែន ពេលនោះប្រទះ នឹងកម្មករចម្ការកៅស៊ូវៀតណាមដែលកំពុងធ្វើដំណើរ សម្តេចតេជោ ក៏បានដើរសំដៅហើយកម្មករនោះ ហើយក្រុមកម្មករក៏បានអោយក្រុមសម្តេចរងចាំនៅទីនោះសិន។
បន្ទាប់មក កម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ដោយមានអាវុធមកជាមួយផង ។ ដំបូង វៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ប៉ុល ពត ហើយបានធ្វើការសាកសួរ។ ថ្ងៃនេះសម្តេចក៏បានជួបពួកគាត់ទាំងពីនាក់ និងរំលឹកពីអនុស្សាវរីយ៍ទាំងអស់នោះផងដែរ៕