សម្តេចតេជោ ហ៊ុន សែន អញ្ជើញ មកកាន់ស្រុកឡុកនិញ ខេត្តប៊ិញ ហ្វឿក ប្រទេសវៀតណាម កន្លែងលាក់អាវុធអាវុធ(ចំណុចប្រវត្តិសាស្ត្រទី៣)


បន្ទាប់ពីធ្វើដំណើរចាកចេញព្រំដែនកម្ពុជា វៀតណាម ដោយរថយន្តក្នុងចម្ងាច១៦គម តែក្នុងសម័យនោះសម្តេចតេជោធ្វើដំណើរតាមផ្លូវកាត់ក្នុងចម្ងាច៦គម គឺបានមកដល់ស្រុកឡុកនិញ ខេត្តប៊ិញ ហ្វឿក ប្រទេសវៀតណាម ដែលជាទីតាំងដែលសម្ដេចតេជោ បានលាក់អាវុធ(ចំណុចប្រវត្តិសាស្ត្រទី៣)។ សម្តេចតេជោ ហ៊ុន សែន អមដំណើរដោយឯកឧត្តម នុជ ថន ឯកឧត្តម វ៉ា ប៉ោអ៊ាន និងក្រុមប្រតិភូជាច្រើនទៀតដោយមានទទួលបដិសណ្ឋារកិច្ចពីសំណាកថ្នាក់ដឹកនាំក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងការបរទេស ខុទ្ទកាល័យរដ្ឋាភិបាល គណៈបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តប៊ិញ ហ្វឿក ប្រទេសវៀតណាម។
សម្តេចតេជោ បានមានប្រសាសន៍រៀបរាប់ពីស្ថានភាពនាគ្រានោះថា ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាមបានប្រមាណជិត៦គីឡូម៉ែត្រ វេលាម៉ោង ១១:០០នាទីជិតថ្ងៃត្រង់ក្រុមរបស់សម្តេចបានទៅជួបផ្លូវលំមួយក្រាលគ្រួសក្រហមក៏បាន សម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដែលនៅសល់ក្នុងទៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវ ថ្នល់ទៅរកជួបកងទ័ពវៀតណាម និងប្រជាជនវៀតណាម ។ ការលាក់អាវុធនៅទីនេះគឺជាការគិតគូរដ៏ឈ្លាសវៃមួយ ពីព្រោះកងទ័ពវៀតណាមអោយតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកងទ័ពការពារព្រំដែនវៀតណាម ឬកងឈ្លបអាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សម្តេចតេជោ និងក្រុមយុទ្ធមិត្តមិនអាចធានាបានឡើយ៕