គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រ ចំនួន២០០គ្រួសារ ក្នុងខេត្តតាកែវ ទទួលអំណោយពីឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មការទី៨នៃរដ្ឋសភា


ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយគ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ២០០គ្រួសារ នៅភូមិកំពង់យោល ឃុំគោពោធ៏ ស្រុកបុរីជលសារ ខេត្តតាកែវ ។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លី សុគ្រី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
ព្រមជាមួយ ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជំនួស ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល មន្ទីរធម្មការ និងសាសនា ខេត្តអុីម៉ាំនៃគណៈអុីម៉ាំខេត្តតាកែវ តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកជល់សារ អាជ្ញាធរមូលដ្ឋាន និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត-ស្រុក និងយុវជនក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជាខេត្តតាកែវផងដែរ ។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការពារជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ និងថែរក្សាសុខភាពឱ្យបានល្អ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់បង្ការនូវជំងឺឆ្លងផ្សេងៗ ។
សូមបញ្ជាក់ថា អំណោយដែលចែកជូន រួមមាន៖ អង្ករ ៣០០០គីឡូ មី២០០០កញ្ចប់ អំបិល២០០គីឡូ ត្រីខ៦០០កំប៉ុង ប្រេងឆា ២០០ដប និងទឹកត្រី៨០០ដប។