គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រ ចំនួន៨០គ្រួសារ ក្នុងខេត្តព្រះវិហារ ទទួលអំណោយពីឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មការទី៨នៃរដ្ឋសភា


ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយគ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ៨០គ្រួសារ នៅភូមិអភិវឌ្ឍន៍ ឃុំបាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ពិធីនេះមានការអញ្ជើញចូលរួម ដោយ
ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិកាក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោកអភិបាលក្រុងព្រះវិហារ អាជ្ញាធរដែនដី និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស.យ.ម.កក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា ផងដែរ ។

ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការពារជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ និងថែរក្សាសុខភាពឱ្យបានល្អ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់បង្ការនូវជំងឺឆ្លងផ្សេងៗ ។
អំណោយដែលចែកជូន រួមមាន៖ អង្ករ ១២០០គីឡូ មី៨០០កញ្ចប់ អំបិល៨០ គីឡូ ក្រាម ត្រីខ២៤០កំប៉ុង ប្រេងឆា ៨០ដប និងទឹកត្រី៣២០ដប។