ឯឧត្តម ឈួរ ចន្ទ័ ឌឿន អញ្ជើញជាអធិបតីក្នុងពិធីចែកស្រូវពូជផ្ការំដួលជូនដល់ប្រជាកសិករចំនួន ៣០០ គ្រួសារ


ថ្ងៃទី២២ខែមិថុនា ឆ្នាំ ២០១៧ នៅឃុំតាំងក្រសាំង ស្រុកទឹកផុស បានរៀបចំពិធីចែកស្រូវពូជផ្ការំដួលចំនួន ១០ តោន ជូនដល់ប្រជាកសិករចំនួន ៣០០ គ្រួសារ ដែលមកពីស្រុកចំនួន ៦ រួមមាន: ស្រុក ទឹកផុស រលាប្អៀរ បរិបូរណ៌ កំពង់លែង កំពង់ត្រឡាច និង ស្រុកសាមគ្គីមានជ័យ ។ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯឧត្តម ឈួរ ចន្ទ័ ឌឿន អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំងនិងប្រធានមន្ទីរជុំវិញខេត្តចូលរួមផងដែរ។