បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យមានជ័យ មានប្រារព្ធពិធីបើកសិក្ខាសាលាស្ដីពី ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រោងផែនការថវិកាប្រចាំឆ្នាំ២០១៨ ជូនដល់អង្គភាពទាំងអស់ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ថ្លែងក្នុងពិធីនេះ លោកជំទាវរដ្ឋលេខាធិការបានស្នើសុំឲ្យមន្ត្រីទទួលបន្ទុកតាមអង្គភាពថវិកានីមួយៗ ប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដែលនឹងណែនាំ ដើម្បីលើកផែនការថវិកាឲ្យមានត្រឹមត្រូវ និងមានសុក្រឹតភាព និងដើម្បីកាត់បន្ថយគម្លាតថវិកាដែលគ្រោងខុស។