ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជន គោរពវិញ្ញាណក្ខន្ធឯកឧត្តម ចាន់ រ៉ាស៊ី


នារសៀលថ្ងៃពុធ ០៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា សមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជន គោរពវិញ្ញាណក្ខន្ធឯកឧត្តម ចាន់ រ៉ាស៊ី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៦៖៥៩នាទី ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគគាពាធ។