លោកជំទាវ ស៊ុន សាភឿន អញ្ជើញ​ចុះជួបសំណេះសំណាល និងចែកអំណោយសម្ភារ: ជូនប្រជាពលរដ្ឋ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ


នៅព្រឹកថ្ងៃសុក្រទី១០ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ស៊ុន សាភឿន ដំណាងរាស្ត្រមណ្ឌលខេត្តក្រចេះនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សចុះស្រុកឆ្លូង ឯកឧត្តម រង ឈង អគ្គលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ ឃុំហាន់ជ័យ លោកជំទាវធីម ដានី សមាជិកក្រុមប្រឹក្សាខេត្តនិងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះឃុំហាន់ជ័យ លោកធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូងនិងជាប្រធានក្រុមការងារថ្នាក់ស្រុក បាននាំអំណោយ មានអាវរងារ សាប៊ូនិងម៉ាស់មួយប្រអប់ ស្ករស ទឹកដោះគោ និងអង្ករ ព្រមទាំងថវិកាចំនួន២ ម៉ឺនរៀល ក្នុងគ្រួសារនីមួយៗ។
ក្នុងឱកាសសំណេះសំណាលនោះ លោកជំទាវបានរំលឹកឲ្យពួកគាត់អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាលគឺ”៣ កុំ ៣ ការពារ” ដើម្បី ការពារខ្លួនពីជម្ងឺកូវីដដែលនៅបន្តរីករាលដាលឆ្លងនៅឡើយ ហើយជំរុញឲ្យបងប្អូនទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ លោកជំទាវបានលើកអំពីគុណសម្បត្តិដ៏ធំធេងរបស់រាជរដ្ឋាភិបាលនិងគណបក្ស
ប្រជាជនដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍឥតឈប់ឈរ ។លោកជំទាវបានសំណូមពរឲ្យងប្អូនជួយបោះឆ្នោតជូនគណបក្សប្រជាជនក្នុងឱកាសបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ៕