នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា ខេត្តកំពង់ចាម ជា ខេត្តមួយដែលមាន សក្ដានុពល ដោយវិស័យ កសិកម្ម មាន ការ រីកចម្រើន មិន ត្រឹម តែផ្គត់ផ្គង់ ក្នុងប្រទេសទេ គឺ មាន លទ្ធភាព សម្រាប់ នាំចេញ ទៅ កាន់ ទីផ្សារ បរទេសទៀតផង ការ លើកឡើង យ៉ាងដូច្នេះ ក្នុង ឱកាស ជួបសំដែងការគួរសម របស់ឯកឧត្តម SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសាឡុង សាលាខេត្តកំពង់ចាម។
ក្នុង ឱកាស នោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រដ្ឋបាល ខេត្ត នឹង រង់ចាំ ស្វាគមន៍ ជានិច្ច ចំពោះ អ្នក វិនិយោគទុន ឥ ណ្តូ នេ ស៊ី ដែលមាន បំណង ធ្វើការ វិនិយោគ លើ វិស័យ កសិកម្ម ឬ អាជីវកម្ម អ្វី មួយ ដែល ជា ការ ផ្តល់ ផលប្រយោជន៍ ល្អ ឲ្យ គ្នា ទៅវិញទៅមក ព្រោះថា ការ ទំនាក់ទំនង ល្អ រវាង ប្រទេស ទាំង ពីរ កម្ពុជា ឥណ្ឌូណេស៊ី មិន មែន បាន កេីតមានឡេីង ត្រឹម ពេល នេះ នោះទេ គឺ តាំង ពី មុនឆ្នាំ ៩៣មក ម្ល៉េះ គ្រាដែល អ៊ុនតាក់ មាន វត្តមាន នៅ កម្ពុជា ក្នុង នោះ កងរក្សាសន្តិភាព ឥណ្ឌូណេស៊ី ក៏ មាន វត្តមាន នៅកម្ពុជា ផង ដែរ ។
ឯកឧត្ដមអភិបាលខេត្ត បាន បញ្ជាក់ថា ទោះ បី ជា ប្រទេស កម្ពុជា មាន ព្រះពុទ្ធសាសនា ជា សាសនា របស់ រដ្ឋ ក្នុង នោះ ក៏មាន សាសនា ឥស្លាម និង សាសនា ផ្សេងៗ ទៀត ដែរ ប៉ុន្តែកម្ពុជាមិន ដែល មាន ជម្លោះ រឿងសាសនា ទេ ជាក់ស្ដែង កាល ពី ពេល កន្លង មកនេះ ជនជាតិ ឥណ្ឌូណេស៊ី ៨នាក់ បាន មក ស្រុកកងមាស ដេីម្បី ផ្សព្វផ្សាយ កិច្ចការ សាសនា ទាំងខ្លួន មាន ផ្ទុក ជំងឺ កូវីដ -១៩ ហើយ ត្រូវ បាន រាជរដ្ឋាភិបាល កម្ពុជា អនុញ្ញាត ឲ្យធ្វើ ការ ព្យាបាល ដោយ មិនយក ប្រាក់ កម្រៃ ទៀតផង ។
ជាមួយគ្នានោះ ឯកឧត្តម SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បាន លេីកឡេីងថា ថ្នាក់ដឹកនាំ ទាំងពីរ គឺ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា និងប្រធានាធិបតី ឥណ្ឌូណេស៊ី តែងតែ ធ្វើ ការ ពិភាក្សា គ្នា ទៅវិញទៅមក ទាំង ក្នុង និង ក្រៅ ប្រទេស ដោយ បាន លេីកឡេីងថា ប្រទេស យើង ទាំងពីរ គឺ គ្មាន បញ្ហា នយោបាយ ដែល ធ្វើ ឲ្យ ល្អក់កករ នឹងគ្នា ទេទេ ហើយបច្ចុប្បន្ន នេះ យើង រក្សា បាននូវ ការ ទំនាក់ទំនង ល្អ វិស័យ ពាណិជ្ជកម្ម ការ បណ្តាក់ទុន ក៏ដូចជា វិស័យ ទេសចរណ៍ និងវិស័យផ្សេងៗ ទៀត បាន យ៉ាង ល្អ ប្រសើរ ក្នុង នោះ ក៏ បាន លេីក ស្ទួយដល់ វិស័យ អប់រំ ផងដែរ ៕
![](https://www.cpp.org.kh/wp-content/uploads/2021/12/120467-9.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120464-8.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120465-9.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120466-2.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120468-3.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120469-10.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120469-8.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120465-2.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120465-3.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120465-6.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120467-3.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120467-1.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120467-8.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120468.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/12/120469-3.jpg)