ឯកឧត្តម ទេព ងន ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ ប្រធានសភាប្រទេសអាស៊ី-អ៊ឺរ៉ុប


គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ ប្រធានសភាប្រទេសអាស៊ី-អ៊ឺរ៉ុប ក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភានៃតំបន់អាស៊ី-អ៉ឺ រ៉ុប” ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ ការផ្លាស់ប្តូរវប្បធម៌ និងការការពារបរិស្ថាន ដឹកនាំដោយ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ Incheon ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៦: ៣០នាទីព្រឹក (ម៉ោងនៅសាធារណរដ្ឋកូរ៉េ) ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងមិត្តភាពពីសំណាក់ ឯកឧត្តម Byun Jaeill សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពទ្វេភាគីសភាកូរ៉េ កម្ពុជា និងឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសាធារណកូរ៉េ៕