អបអរសាទរខួបលើកទី២៣ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា


(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ត្រូវនិងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអញ្ជើញជាអធិបតីនៃពិធីអបអរសាទរខួបលើកទី២៣ នៃនយោបាយឈ្នះឈ្នះ និងផ្តល់អំណោយលំនៅដ្ឋាន តេជោឈ្នះឈ្នះចំនួន០៩ខ្នងដល់ប្រជាពលរដ្ឋ និងមានការចូលរួមពីសំណាក់សប្បុរសជននានាផងដែរ ។ ឯកឧត្តមប៉ាន់ខែម ប៊ុនថន បានធ្វើពិធីសូត្រមន្តសូមសិរីសួស្តីដល់តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ ជូនប្រជាពលរដ្ឋនៅតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ បន្ទាប់មកក៏មានពិធីទស្សនាពិព៌ណគ្រាប់មីន។