សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញមាតុភូមិនិវត្ត ប្រកបដោយសុវត្ថិភាព


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមាតុភូមិនិវត្ត ប្រកបដោយសុវត្ថិភាព និងជោគជ័យ នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៧ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីបានបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិតេយ្យប្រជាមានិត្យទ្បាវ និង សាធារណរដ្ឋសង្គមនិយមវៀតណាម។