ឯកឧត្តមម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ បានពាំនាំយកអំណោយចែកជូនបងប្អូនដែលរងគ្រោះដោយអគ្គីភ័យចំនួន ៣០ គ្រួសារ នៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១


ថ្ងៃពុធ ១០ រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១
ឯកឧត្តមម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ បានពាំនាំយកអំណោយចែកជូនបងប្អូនដែលរងគ្រោះដោយអគ្គីភ័យចំនួន ៣០ គ្រួសារ ស្ថិតនៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។ ក្នុងឱកាសនោះដែរឯកឧត្តមបានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម
អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីដែលកែវជានិច្ចកាលឯកឧត្តមប្រធានតែងតែព្រួយបារម្មណ៍យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជានិច្ច។