ប្រជាពលរដ្ឋខ្វះខាត ចាស់ជរា និងស្រ្តីមេម៉ាយ ១០០គ្រួសារ ប្រគល់ជូនគ្រួសារក្រីក្រផ្ទះ១ខ្នង និងអំណោយសាច់គោ និងអំណោយផ្សេងៗ ក្នុងខេត្តត្បូងឃ្មុំ បានទទួលពី ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន


កាលពីល្ងាចថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អនុប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជន នៃចលនាមហាជន របស់គណបក្សប្រជាជនកម្ពុជា អនុប្រធានសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ១០០គ្រួសារ និងការប្រគល់ផ្ទះ១ខ្នងជូនប្រជាពលរដ្ឋក្រីក្រ និងអំណោយផ្សេងៗ សាច់គោ និងថវិកា ៥០០ដុល្លារ នៅក្នុងខេត្តត្បូងឃ្មុំ ។ ពិធីខាងលើ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លោកស្រី អភិបាលរង តំណាងលោកអភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ យុវជនសសយកខេត្ត យុវជនសសយកស្រុក និង យុវជនក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា ខេត្តត្បូងឃ្មុំ ដែលពិធីនេះ ប្រព្រឹត្តទៅ ០២ទីតាំង ៖
-ពិធីចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាតចំនួន ១០០គ្រួសារ ស្ថិតនៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អំណោយដែលត្រូវផ្តល់ជូន មាន អង្ករ ១០គីឡូក្រាម
មី១០កញ្ចប់ ស្កសរ ០១គីឡូក្រាម ប្រេងឆា ០១ដប ទឹកត្រី ១ដប ទឹក្រូច ២លីត្រ ១ដប ដែលជាអំណោយរបស់ សមាគមសាស្ត្រាចារ្យមូស្លីមកម្ពុជា ។
-ពិធិប្រគល់ផ្ទះជូនគ្រួសារ ក្រីក្រ ឈ្មោះ លោក មុីន ឡោះ និងលោកស្រី កូប រ៉ហ្វីអះ ដែលជាអំណោយសប្បុរសជន ក្រុមគ្រួសារ កូនចៅរបស់ ឯកឧត្ត ហ្សាការីយ៉ា អាដាម ស្ថិតនៅភូមិកំពង់ទ្រាស ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅក្នុងពិធីនោះផងដែរ ក៏មានការផ្តល់អំណោយជូនគ្រួសារខ្វះខាត ចាស់ជរា ដែលមកចូលរួមពីធី នោះនូវ អំណោយ ១២គ្រួសារ មានដូចជា អង្ករ ១៥គីឡូ មី ១០កញ្ចប់ ទឹកត្រី ៤ដប ត្រីខ ៣កំប៉ុង ស្កសរ ១គីឡូ និងប្រេងឆា ១ដប និង ផ្តល់សាច់គោ អាគីកះ ម្នាក់១គីឡូក្រាម ចំនួន ៤៥គ្រួសារ ចំណែកមា្ចស់ផ្ទះ ឯកឧត្តម សុះ មុះសិន និងក្រុមការងារ សនមក រាជធានី បានឧបត្ថម្ភម្ចាស់ផ្ទះ ជាថវិកា ចំនួន ៣០០ដុល្លារ និងសម្ភារៈប្រើប្រាស់ ដូចជា ៖ ធុងទឹកកក ចំនួន ២ ឆ្នាំងដាំបាយ ចំនួន ២ ចានដែកធំ ចំនួន ៣ ចានគូម និងចានបាយ ចំនួន៣០ ស្លាបព្រា ២ឡូ ខ្ទះឆា ចំនួន ២ កំសៀវ ចំនួន ០១ កន្សែងពោះគោ ចំនួន ៤ មុង ចំនួន ២ ភួយចំនួនក្រាស់ ចំនួន ៣ ខ្នើយ ចំនួន០៥ កន្រ្តកដាក់ខោអាវ ចំនួន ១ ។