ឯកឧត្តមវេជ្ជ. សុះ មុះសិន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ផឹង គឹង


រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង ១៤:៣០ នាទីរសៀលនេះ ឯកឧត្តមវេជ្ជ. សុះ មុះសិន អនុប្រធានស.ស.យ.ក តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំប្រតិភូស.ស.យ.ក. អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ផឹង គឹង ដែលត្រូវជាឪពុកក្មេករបស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ និងត្រូវជាជីតាបង្កើតរបស់ឯកឧត្តម គីម រិទ្ធី អនុប្រធានស.ស.យ.ក. នៅក្នុងគេហដ្ឋាន ឯកឧត្តម ផ្ទាល់ ស្ថិតនៅទីតាំងស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។