ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើ ញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវលេខ ៤៨ ប្រវែង១៤៨គីឡូម៉ែត្រក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ


នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាក ហ៊ឹងឃ្យុង ឯក អគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូមែ៉ត្រ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍និងរបាយការណ៍សាងសង់ឱ្យដឹងថា  គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨ គីឡូ ម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១ +៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។       គម្រោងនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥.១ គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។

ផ្លូវនេះ មានចំណុចប្រសព្វចំនួន ៥ កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួល រួម មាន៖ ចំណុចប្រសព្វចំការហ្លួង, ចំណុច ប្រសព្វស្រែអំបិល, ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ, ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនីនិងចំណុចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្ត កោះកុង។

សម្រាប់គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយទឹកប្រាក់សរុបប្រមាណ៦៥,១៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្ប ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិ បាលកម្ពុជា សម្រាប់ការងារដោះស្រាយផលប៉ះពាល់ និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ផងដែរ ។

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សា ងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិ និត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទី ប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងទៀតថា ផ្លូវជាតិលេខ៤៨ នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ប៉ូលសេដ្ឋកិច្ចទី២ ដែលរួមមាន៖ ខេត្តព្រះសីហនុ ខេត្តកែប ខេត្ត កំពត និងខេត្ត កោះកុង ដែលជាតំបន់ ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និង តំបន់មាត់សមុទ្រ។

ខ្សែផ្លូវនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ហើយផ្លូវនេះនឹងត្រូវបានចាត់ទុកថា ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើ សមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជា ពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហ នុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។

សូមរំលឹកថា ផ្លូវជាតិលេខ៤៨ ធ្លាប់បានសម្ពោធដាក់ឱ្យប្រើប្រាស់រួចម្តងមកហើយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០០៨។ កាលនោះផ្លូវនេះ ត្រូវបានស្ថាបនាដោយក្រាលកៅស៊ូពីរស្រទាប់ (DBST) មាន ២ គន្លង ប្រវែងសរុប ១៥០គីឡូម៉ែត្រ សាង សង់ដោយក្រុមហ៊ុនថៃ ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលថៃ។ ក្នុងនោះ រាជរដ្ឋាភិបាលថៃ ក៏បានផ្តល់ជំនួយឥតសំណងសាងសង់ស្ពានចំនួន៤កន្លែងផងដែរ។

បើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តមរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល ប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST)នេះ មានអាយុកាលជា មធ្យមពី ៥ឆ្នាំ ទៅ ៨ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវតាមលក្ខ ណៈបច្ចេកទេស និងមិនមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ហើយការសម្រេចសាងសង់ផ្លូវជាតិនេះ ជា២គន្លង នៅក្នុងអំឡុងពេល នោះ គឺផ្អែកលើចំនួនចរាចរណ៍ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងអ្នកដំណើរឆ្លងកាត់ ដែលមានចំនួនតិចនៅ ឡើយ គឺសរុបប្រមាណត្រឹមតែជាង ៥០០ គ្រឿង/ថ្ងៃ ប៉ុណ្ណោះ ។

តែបច្ចុប្បន្ននេះ ចំនួនចរាចរណ៍នៅលើផ្លូវជាតិលេខ៤៨នេះ មានកំណើនច្រើន ពោលមានសរុបប្រមាណ ៣,៣៣៩គ្រឿង ក្នុងមួយថ្ងៃរួមមាន៖ យានយន្តប្រមាណ ១,៩៦២គ្រឿង និងទោចក្រយានយន្តប្រមាណ ១,៣៧៧គ្រឿង។ បន្ថែមពីលើនោះ គួបផ្សំជាមួយកំណើនសេដ្ឋកិច្ច ការកើនឡើងនៃសកម្មភាពពាណិជ្ជកម្ម វិនិ យោគ និងទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ទើបតម្រូវឱ្យផ្លូវជាតិលេខ៤៨នេះ ត្រូវស្ថាបនាលើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ(AC) អ៊ុតកម្រាស់ ៧សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) ពង្រីកផ្លូវជា ៤គន្លង ចំនួន ២៥.១គីឡូម៉ែត្រ សាង សង់ស្ពានថ្មីចំនួន ០៤កន្លែង មានប្រវែងសរុប ១១៣ម៉ែត្រ និងដាក់លូមូលបេតុង ១៤០កន្លែង(ថ្មី ១៥កន្លែង និងពង្រីក ១២៥កន្លែង) និងលូប្រអប់ ១៥កន្លែង (ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង)ល់ និងបរិក្ខារចរាចរណ៍ ៕