សម្តេចភក្តី សាយ ឈុំ អញ្ចើញសួរសុខទុក្ខ ឯកឧត្តម អ៊ុក ប៊ុនឈឿន


ព្រឹកថ្ងៃចន្ទ ០១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ សាកសួរសុខទុក្ខ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដែលកំពុងសម្រាក ព្យាបាលជម្ងឺ នៅគេហដ្ឋាន ដែលស្ថិតភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជូនពរ ឯកឧត្តមអ៊ុក ប៊ុនឈឿន សូមអោយ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៍ឡើងវិញ ព្រមទាំងមានជន្មាយុយឺនយូរ…។