ពិធីបើកការប្រកួតកីឡា ប៉េតង់ មិត្តភាពពានរង្វាន់ វិមាន ៧មករា ឆ្នាំ២០២២


ថ្ងៃចន្ទ័ ១ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី ៤៣ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩ -២០២២ វិមាន ៧មករា បានប្រារព្វពិធីបើកការប្រកួតកីឡា ប៉េតង់ មិត្តភាពពានរង្វាន់ វិមាន ៧មករា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សំរិទ្ធ សារុន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានខុទ្ទកាល័យគណៈកម្មាការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មការគ្រប់គ្រង វិមាន ៧មករា និង ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រចាំនៅវិមាន ៧មករា