មន្ទីរសាធារណការខេត្តកំពង់ចាម មានរៀបចំកិច្ចប្រជុំបូកសរុបការងារលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលេីកទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០២២


នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ មន្ទីរសាធារណការខេត្តកំពង់ចាម មានរៀបចំកិច្ចប្រជុំបូកសរុបការងារលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលេីកទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត, នាយករដ្ឋបាលសាលាខេត្ត, មន្ទីរ អង្គភាពជំនាញ, អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ។
On the afternoon of January 03, H.E. Un Chanda, Kampong Cham Provincial Governor, chaired annual meeting to review the work achievement in 2021 and set forth new goals for 2022.