ក្នុងឱកាសចូលរួមកិច្ចប្រជុំលើកទី២ ប្រធានសភាប្រទេសអាស៊ី-អ៊ឺរ៉ុប ក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភានៃតំបន់អាស៊ី-អ៊ឺរ៉ុប” ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ ការផ្លាស់ប្តូរវប្បធម៌ និងការការពារបរិស្ថាន នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកកម្ពុជា បានទទួលជួបសវនាការ ពិភាក្សាការងារ ជាមួយ ឯកឧត្តម Nikolay Fedorov អនុប្រធានទី១ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី នាថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១០:០០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ)។