វេលាម៉ោង៨,០០នាទីព្រឹក ថ្ងៃពុធ ៣កើត ខែបុស្សឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រែកកក់ បានរៀបចំកម្មវិធីសន្និបាទគណៈកម្មាធិការគណបក្សឃុំ ក្រោមអធិបតីភាព លោក សោ សាវឿន សមាជិកអចិន្រ្តៃយ៍គណបក្សខេត្តកំពង់ចាម អនុប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់, លោក ទុន ណេត អនុប្រធានគណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់ និងលោក អ៊ាត គឹមលាង ប្រធានគណៈកម្មាធិការគណបក្សឃុំព្រែកកក់។
ក្នុងអង្គសន្និបាត បានបង្ហាញជូននូវ ៖
-របាយការណ៍ស្ដីពី សមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់ការអភិវឌ្ឍន៏ឃុំពីឆ្នាំ២០១៧-២០២២
-គោលនយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍន៍ឃុំពីឆ្នាំ២០២២-២០២៧ និងបង្ហាញមុខ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ ទាំងពេញសិទ្ធិ និងបម្រុង៕
ក្នុងសមាជិក សមាជិកា ចូលរួមសរុប ១៤៧នាក់។
ក្នុងឳកាសនេះផងដែរ យោងតាមលទ្ធផលនៃអង្គសន្និបាត គណកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សម្រេចគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
ដូចនេះសមាជិកសមាជិកានៃអង្គសន្និបាតសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ៕












