មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម


ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០១ គ្រឿង ដើម្បីបូមយកទឹកពីស្ទឹងភ្នំលៀប ទៅអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងជួបការខ្វះខាតទឹកប្រមាណ ៦៧០ ហិកតា នៅក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៕