សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសាសពឧបាសក ឡាយ ស្រ៊ី


ល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសាសពឧបាសក ឡាយ ស្រ៊ី (ហៅ សុខ វណ្ណឌី) ដែលជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១0:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្ននេះសព ត្រូវបានក្រុមគ្រូសារតំកល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ដែលស្ថិតនៅផ្ទះលេខ១៨Eo ផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។