សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីប្រកាស ចូលកាន់តំណែងឯកឧត្តម ឃួង ស្រេង ជាអភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ


នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាស ចូលកាន់តំណែងឯកឧត្តម ឃួង ស្រេង ជាអភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ជំនួសឯកឧត្តម ប៉ា សុជាតិវង្ស ដែលត្រូវចូលនិវត្តន៍ ។