ឯកឧត្ត អ៊ិត សំហេង៖ យុវជនជាសសរទ្រូង ជាអ្នកបន្តវេនដ៏មានថាមពលរួមគ្នាលើការអភិវឌ្ឍជាតិ


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន គូសបញ្ជាក់ថា យុវជនជាសសរទ្រូង ជាអ្នកបន្តវេនដ៏មានថាមពលរួមគ្នា លើការអភិវឌ្ឍជាតិ។ ការលើកឡើងរបស់ឯកឧត្តមបែបនេះ ខណៈដែលអនុញ្ញាតឱ្យបេក្ខភាពជ័យលាភីអាហារូបករ ណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២១-២០២២ ចំនួន ១៨នាក់ (ស្រីចំនួន ៨នាក់) មានសមា សភាពជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាល ចូលជួប សម្តែងការគួរសម និងផ្តល់នូវព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយស្ថានភាព បច្ចុប្បន្នភាពថ្មីៗ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសពាក់ព័ន្ធនឹងវឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី១៨មករា នៅទីស្តីការក្រសួង។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្តី្រ បានសម្តែងនូវការអបអរសាទរចំពោះបេក្ខភាព អាហារូបករណ៍ដែលទទួលបានការសិក្សានៅប្រទេសអូស្ត្រាលី ដែលអាចចាត់ទុកបានថាជាឱ កាសដល់មានតម្លៃមួយសម្រាប់កូនខ្មែររបស់យើង ដែលទទួលបានឱកាសបានទៅ សិក្សានៅប្រទេសដែលមានភាពរីកចម្រើនលើផ្នែកបណ្តុះបណ្តាលធនធានមនុស្សមួយនេះ។

ឯកឧត្តមបញ្ជាក់ថា « នេះជាបរិបទថ្មីប្រចាំជីវិតរបស់ក្មួយៗ គ្រួសារក្មួយៗផ្ទាល់ ពិតជារីករាយ និងសប្បាយចិត្តណាស់ចំពោះក្មួយៗ។ រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ពិតជាមានមោទកភាព ដែលបាន បង្កើតឱកាសនេះ ជូនដល់ក្មួយៗជាយុវជន។ ពូ ជឿជាក់ថា ការសិក្សារបស់ក្មួយនឹងទទួល បានជោគជ័យ ក្លាយជាមនុស្សថ្មីដែលមានសមត្ថភាពខ្ពស់ជាងពេលនេះ។ នេះជាការតបស្នង ដែលល្អបំផុតសម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និងអ្នកជាទីស្រឡាញ់ ចំពោះសាមីស្ថាប័ន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលផ្តល់អាហារូបករណ៍»។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានរំលេចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងគ្រប់វិស័យ ក្នុងនោះផ្នែកធនធានមនុស្ស ត្រូវបានកាប់សម្លាប់យ៉ាងរង្គាល លុះថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រទេសយើងត្រូវបានងើបជា បណ្តើរៗលើការកសាងជាតិឡើងវិញ។ គោលនយោបាយអាទិភាពលើវិស័យធនធានមនុស្ស បានបង្កើនបន្តិចម្តងៗ លើការអប់រំ និងការបណ្តុះបណ្តាលជំនាញ ដែលធ្វើឱ្យមានការ រីកចម្រើនទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះ ការបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាមិត្ត ការស្វែងរកអាហារូបករណ៍ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលដល់ យុវវ័យអាចទៅសិក្សារៀនសូត្រ។ តាំងពីទស្សវត្សរ៍៨០ បានជំរុញការបណ្ដុះបណ្ដាលធនធាន មនុស្សក្នុងសហគមន៍សង្គមនិយម។ កម្ពុជាយើងមានធនធានមនុស្ស មានសមត្ថភាពខ្ពស់ កាន់តែច្រើន គ្រប់កម្រិត ជាធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ បានកំពុងចូលរួមក្នុង ការងារលើគ្រប់វិស័យទាំងសាធារណៈ និងឯកជន។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកំពុងអនុវត្តគោល នយោបាយយុវជន ដោយយុវជនជាសសរទ្រូង ជាអ្នកបន្តវេនរបស់ជាតិ ផ្តល់ជូននូវ ឱកាសមាស គឺសន្តិភាព, ទទួលបានការអប់រំ ការបណ្ដុះបណ្ដាលជំនាញ, ទទួលបានការងារ មុខរបរ, ចូលរួមក្នុងសកម្មភាពសង្គម, ទទួលបានការតែងតាំងតាមសមត្ថភាព និងស្នាដៃជា មួយរូបមន្តរក្សាចាស់បន្ថែមថ្មី។ ចលនាយុវជន ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន និងជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី កំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីអនាគតភ្លឺស្វាងមួយរបស់យុវជន។ សូមចាំថា ឱកាសល្អមិនមានគ្រប់ពេលវេលា នោះទេ កត្តាសុខសន្តិភាពជាគន្លឹះ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ នេះជាអ្វីដែល យុវជនជា អ្នកបន្តវេន ត្រូវរៀនសូត្រ។

ឯកឧត្តមបានលើកឡើងពីវឌ្ឍនភាព នៃវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាវិស័យមួយដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់មួយ ដែលអនុវត្តដោយជោគជ័យ ក្នុងនោះកម្មវិធីសំណេះសំណាលរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហា ប្រឈមនានារបស់វិនិយោគិន, កម្មករនិយោជិត, ជំរុញគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍ វិស័យឧស្សាហកម្ម, ផ្តល់អនុសាសន៍ ១០ចំណុចជាគោលនយោបាយ និងសកម្មភាពជាក់ ស្ដែងក្នុងវិស័យការងារ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើ ដល់បេក្ខភាពអាហារូបករណ៍ដែលបានសិក្សានៅ ប្រទេស អូស្ត្រាលី ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីប្រទេសដែល មានការរីកចម្រើន លើការបណ្តុះបណ្តាលធនធានមនុស្សមួយនេះ ដើម្បីអនាគតដ៏ភ្លឺស្វាង របស់ខ្លួន។ ថែរក្សាសុខភាព ជាពិសេសក្នុងបរិបទនៃកូវីដ-១៩នេះ គឺត្រូវប្រកាន់ឱ្យបាន ភ្ជាប់នូវវិធានអនាម័យ។ ត្រូវចូលរួមសកម្មភាពសង្គមនានា ជួយផ្សព្វផ្សាយសភាពការណ៍ ព័ត៌មានត្រឹមត្រូវពីកម្ពុជា ជាពិសេសគឺត្រូវរក្សាបាននូវសាមគ្គីភាព ទំនាក់ទំនងគ្នាឱ្យកាន់តែល្អ ចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងពេលមានអាសន្ន ចេះសម្របខ្លួនរស់នៅក្នុង សហគមន៍ដែលមានវប្បធម៌ និងជាតិសាសន៍ខុសៗគ្នា និងជូនពរឱ្យទទួលបានជោគជ័យ នៅក្នុងការសិក្សារបស់ខ្លួន។

គួរបញ្ជាក់ថា អាហារូបករណ៍ Australia Awards គឺជាអាហារូបករណ៍អន្តរជាតិ ដ៏មានកិត្យានុភាពមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងរួម ចំណែកដល់តម្រូវការអភិវឌ្ឍន៍ រយៈពេលវែងរបស់ប្រទេសជាដៃគូ ដោយស្របតាមកិច្ចព្រម ព្រៀងសកលទ្វេភាគី និងតំបន់៕