សម្តេច ភក្តី សាយ ឈុំ អនុញ្ញាតជូនរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលសវនការ និងសម្តែងការគួរសម


រសៀលថ្ងៃព្រហស្បត៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូរដ្ឋមន្ត្រីការការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម BUI THANH SON រដ្ឋមន្ត្រីការបរទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចូលជួបសវនការ និងសម្តែងការគួរសម ក្នុងឱកាស ដែលឯកឧត្តម និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា… ៕
On the afternoon of January 20, Samdech Vibol Sena Pheakdey Say Chhum, President of the Senate, received a courtesy call by H.E. Bui Thanh Son, Minister of Foreign Affairs of Vietnam, during his officials visit in Cambodia.