ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន បើកកិច្ចប្រជុំអង្គវិបស្សនារបស់ក្រុមការងារចម្រុះវិស័យអប់រំ


ខេត្ត​កំពង់ចាម ៖ ​នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧ មាន​បើក​កិច្ច​ប្រជុំ​អង្គ​វិបស្សនា​របស់​ក្រុម​ការងារ​ចម្រុះ​វិស័យ​អប់រំ ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុម​ការងារ​វិស័យ​អប់រំ (ESWG) ព្រម​ទាំង​មាន​ការចូលរួម​ពី​ លោក​ជំទាវ​រដ្ឋលេខាធិការ អគ្គនាយក ប្រធាន​នាយកដ្ឋាន និង​តំណាង​ដៃ​គូរ​អភិវឌ្ឍ​នានា សរុបចំនួន៧០នាក់។
អង្គ​វិបស្សនា​ក្រុម​ការងារ​ចម្រុះ​វិស័យ​អប់រំ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយះ​ពេល​៣ថ្ងៃ​ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០១៧នេះ គឺ​ជា​គោលនយោបាយ​ប្រចាំ​ឆ្នាំ និង​ជា​វេទិកា​គិត​ពីយុទ្ធសាស្ត្រ របស់​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ដៃគូ​អភិវឌ្ឍ​នានា ធ្វើ​ការ​វាយតម្លៃពី​វឌ្ឍនភាព​សំខាន់ៗ​ក្នុង​វិស័យ​អប់រំ និង​ផ្ដល់​ឱកាស ដើម្បី​ផ្ដើម​បង្កើត​គំនិត​គោលនយោបាយ​សម្រាប់ រយះ​ពេល​ខ្លី មធ្យម និង​វែង។