ប្រជាពលរដ្ឋជនចាស់ជរាគ្មានទីពឹង អ្នកមានជំងឺរ៉ុាំរ៉ៃ ជនពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រ មាន កូនក្នុងបន្ទុកច្រើន និងអ្នកធ្វើការងារ ដោយដោះដូរពលកម្ម ជួបការលំបាកចំនួន ៣២៩ គ្រួសារ មកពីសង្កាត់រលាប សង្កាត់បន្ទាយដី សង្កាត់ចំរើនផល និងស្វាយអាត់ នៃក្រុងពោធិ៍សាត់បានមកទទួលយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីថ្ងៃទី ២០ខែមករាក្រោមអធិបតីភាព លោក ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់, លោកស្រី លាង ហៃជាវតាយ អនុប្រធានកិត្តិយស និងជាប្រធានឥស្សរជនឆ្នើមថ្នាក់សាខា។ អំណោយមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកសុទ្ធ នំបុ័ង និងថវិកាមួយចំនួន៕
ប្រជាពលរដ្ឋជួបការលំបាកចំនួន ៣២៩ គ្រួសារមកពីសង្កាត់ចំនួ នបួននៃក្រុងពោធិ៍សាត់បានទទួលអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា
