ក្មេងកំព្រាតាមមូលដ្ឋានចំនួន៣០ នាក់ មកពី ០៤ រាជធានី/ខេត្ត បានទទួលប្រាក់ឧបត្ថម្ភពី ឯកឧត្តមវេជ្ជ. សុះ មុះសិន និងលោកជំទាវ


រសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះមុះសិន អនុប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជននៃចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភជូនប្អូនៗកុមារកំព្រា ប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ សរុបចំនួន ៣០នាក់ មកពី រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ក្រោមគម្រោងអង្គការ Hasene នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមការងារសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា រាជធានីភ្នំពេញ។

ឯកឧត្តមបានមានប្រសាសន៍ក្នុងពិធីនោះដែរ អង្គការ Hasene នៃប្រទេសអាល្លឺម៉ង់ បានសហការជាមួយ សមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា គឺមានចក្ចុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ រួមចំណែកលើកកម្ពស់សុខដុមជីវិតបុគ្គលគ្រួសារ និងសង្គមតាមរយៈការផ្ដល់ប្រាក់ចិញ្ចឹមតាម តាមផ្ទះសម្រាប់កុមារដើម្បីទទួលបានការសិក្សារ និងរស់នៅសមរម្យដើម្បីបានក្លាយខ្លួនជាទំពាំងស្នងឬស្សី សម្រាប់សហគមន៍ និងសង្គមជាតិក្នុងគោលបំណងជួយគាំពារកុមារដែលបានបាត់បង់ជំហរគ្រួសារ និងប្រភព ចំណូលគ្រួសារធ្វើឲ្យងារយរងគ្រោះ និងខ្វះភាពកក់ក្ដៅក្នុងគ្រួសារខ្វះលទ្ធភាពសិក្សារ និងអាហារូបត្ថម្ភជាដើម ជាក់ស្ដែងនៅថ្ងៃនេះតំណាងឱ្យគម្រោងកុមារដែលមកចូលរួមមានចំនួន ៣០នាក់ ដោយក្នុង ១នាក់ ទទួលបានថវិកាចំនួន ៨៤អឺរ៉ូ សរុបជាទឹកប្រាក់ ២៥២០អឺរ៉ូ ស្មើនឹង ២៨២៦ដុល្លារអាមេរិក។ ប្រាក់ឧបត្ថម្ភនេះគឺក្នុងគោលបំណងសំខាន់បំផុតជួយសម្រាលបន្ទុករបស់អាណាព្យាបាលលើការផ្គត់ផ្គង់ជីវភាពចិញ្ចឹមបីបាចថែរក្សា និងថែទាំសុខភាព ពិសេសផ្ដល់លទ្ធភាពឲ្យក្មេងបានទទួលការអប់រំដូចក្មេងទូទៅនិងចូលរួមជាចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារ វិស័យសង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕