កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០១៧


ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ នាយនាវី នាយនាវីរង និងពលនាវិកទាំងអស់នៃកងទ័ពជើងទឹក ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច សម្រេចបានលទ្ធផលល្អគួរជាទីមោទនៈ។
ក្នុងទិសដៅបន្ត កងទ័ពជើងទឹកត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមថែរក្សាសន្តិភាព ដើម្បីការអភិវឌ្ឍ។ បន្តឈរជាមជ្ឈមណ្ឌលសាមគ្គី ឯកភាពផ្ទៃក្នុង និងខិតខំប្រមូលផ្តុំក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន។ ខិតខំជួសជុល ថែរក្សាសម្ភារៈឲ្យបានល្អ និងយកចិត្តទុកដាក់ក្នុងការចិញ្ចឹមទ័ព ព្រមទាំងថែទាំសុខភាពឲ្យបានល្អ។ ត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រទេសជិតខាង ដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងសហការល្បាតលើផ្ទៃសមុទ្រ៕