ក្រសួងទេសចរណ៍ រៀបចំវេទិកា ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានាៗពាក់ព័ន្ធនឹងការគ្រប់គ្រងការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍


នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​ មិថុនា​ ឆ្នាំ​២០១៧​ ក្រសួង​ទេសចរណ៍​បានរៀប​ចំ​វេទិកា​ “ជួបជុំ​ការី​ទេសចរណ៍​ និង​ភ្នាក់ងារ​ទេសចរណ៍​”​ អមជាមួយ​នឹងពិធី​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត​នានាៗ​ពាក់ព័ន្ធនឹង​ការគ្រប់គ្រង​ការី​ទេសចរណ៍​ និង​ភ្នាក់ងារ​ទេសចរណ៍​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៅ​សណ្ឋាគារ​ភ្នំពេញ​ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​ មន្ត្រី​រាជការ​ក្រសួង​ទេសចរណ៍​ ក្រុមហ៊ុន​ការី​ទេសចរណ៍​ និង​ភ្នាក់ងារ​ទេសចរណ៍​ ប្រតិបត្តិករ​ទេសចរណ៍​ និង​ប្អូនៗ​យុវជន​ និស្សិត​។