លោក ចាន់ ស៊ីណាត ដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការដ្ឋានស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រដែលរងការខូចខាតដោយសារទឹកជំនន់


អនុវត្តតាមចំណាត់តាំងរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៧ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី ចុះពិនិត្យការដ្ឋានស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រដែលរងការខូចខាតដោយសារទឹកជំនន់ក្នុងឆ្នាំ ២០១៣ ចំនួន ០៣ ប្រព័ន្ធ រួមមាន៖ ប្រព័ន្ធធារាសាស្ត្រទំនប់គោកស្រុក ស្ថិតក្នុងស្រុកវ៉ារិន ខេត្តសៀមរាប, ប្រព័ន្ធធារាសាស្ត្រទំនប់៩៥ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ និងប្រព័ន្ធធារាសាស្ត្រទំនប់រលួស ស្ថិតក្នុងក្រុងស្ទឺងសែន ខេត្តកំពង់ធំ ។
ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាសុី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាន ទាំងសោភ័ណភាព និងគុណភាព ហើយក៏បានសន្យាថានឹងបន្តផ្តល់ទុនដល់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបន្តការងារស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលរងការខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ ២០១៣ ៕