ប្រជាពលរដ្ឋ និងចាស់ជរាចំនួន ១០០គ្រួសារ មកពីស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួលកញ្ចប់អាហារគ្រឿងឧបភោគ បរិភោគពី ឯកឧត្តមវេជ្ជ. សុះ មុះសិន


នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វេជ្ជ. សុះ មុះសិន អនុប្រធានគណៈចលនាសានិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជន នៃចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជុំ វីរៈ អភិបាលរងស្រុកសន្ទុក តំណាងអភិបាលស្រុក លោកមេឃុំ បឹងល្វា គណៈអ៊ីម៉ាំខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ ជូន ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាសរុបចំនួន ១០០គ្រួសារដែលស្ថិតក្នុងភូមិទួលស្រឡៅ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ
ឯកឧត្តម សុះ មុះសិន បាននាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ ។ ឯកឧត្តម បានផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំងការពារ អនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយអាត្រាឆ្លងនៅតាមសហគមន៍ ក៏ដូចជាក្នុងប្រទេស និងឈានទៅលុបបំបាត់ជំងឺដ៏កាចសាហាវទាំងនេះ តាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។
ឯកឧត្តម បានគូសបញ្ជាក់ថា ដោយជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: គ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយដោះស្រាយឡើយ ។ទាំងអស់នេះគឺជាសកម្មភាពមនុស្សធម៌ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជួបភាពលំបាក និងការខ្វះខាតផ្សេងៗ ដើម្បីជួយដោះស្រាយបញ្ហា ជូនបងប្អូនផងដែរ ។ ដូច្នេះយើងត្រូវនាំគ្នាការពារសន្ដិភាពនេះឲ្យបានជារៀងរហូត ។អរគុណសន្ដិភាព !
ឯកឧត្តម បានឲ្យដឹងថា ថ្ងៃ២ធ្នូ និងថ្ងៃ៧មករា១៩៧៩ គឺបានរំដោះប្រជាពលរដ្ឋ និងប្រទេសជាតិចេញពី ការកាប់សម្លាប់ និងបំផ្លិចបំផ្លាញ ដល់ឫសគល់ ដែលនៅតាមបណ្តាប្រទេសនានា ក្នុងសកលលោក មិនដែលជួបប្រទះ ក្នុងនោះមានសាសនិកឥស្លាម កម្ពុជា ក៏ទទួលរងមហាទុក្ខវេទនាដែលរងចាំតែសេចក្តីស្លាប់តែប៉ុណ្ណោះ តែក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងនយោបាយ ឈ្នះឈ្នះ បានបង្កើតចលនា តស៊ូ វាយរំលំរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត ឲ្យរលាបសាបសូន្យ ហើយបានធ្វើឲ្យប្រជាពលរដ្ឋ កម្ពុជារួចផុត ពីគុកឥតជញ្ជាំង និងសមិទ្ធផល សង្គមរីកលូតលាស់ជាបន្តបន្ទាប់ ។ឯកឧត្តម ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខសន្ដិភាព ដែលមានសព្វថ្ងៃ ឲ្យបានគង់វង្សយូរអង្វែង និងបោះឆ្នោតជូនគណបក្សណាដែល បងប្អូនយល់ថានៅជិតបងប្អូន និងជួយដោះស្រាយរាល់ទុក្ខលំបាកផ្សេងៗ ។សូមបញ្ជាក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋ និងចាស់ជរាចំនួន ១០០គ្រួសារ ស្ថិតនៅភូមិទួលស្រឡៅ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំដែលទទួលអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ ១៥០០គីឡូក្រាម មី ១០០០កញ្ចប់ ទឹកដោះគោ ៥០០កំប៉ុង ប្រេងឆា ២០០ដប មីឡូ ២០០កំប៉ុង តែកញ្ចប់ធំ ១០០ ក្រោមការឧបត្ថម្ភពីអង្គការ ហាសេណះ នៃប្រទេសអាល្លឺម៉ង់ សហការជាមួយសមាគមគ្រូពេទ្យឥស្លាមកម្ពុជា បាន ៕