សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើលិខិតជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសចម្រើនជន្មាយុ


(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើលិខិតជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្លា នៅថ្ងៃនេះ។

ក្នុងលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើជូនសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានលើកឡើងថា «ខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវអំណរសាទរ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់រាប់អានចំពោះ សម្តេច សូមទទួលបាននូវសុខភាពល្អមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ និងមានអាយុយឺនយូរ»។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា «ខ្ញុំ និងភរិយា សូមថ្លែងនូវការគោរពកោតសរសើរដោយស្មោះជូន សម្តេចដែលជាឧត្តមភរិយា ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ដ៏ប្រពៃ ហើយតែងតែលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេល វេលាដ៏មានតម្លៃរួមចំណែកយ៉ាងធំធេងបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្រយ៉ាង ខ្លាំងដល់ សម្តេចអគ្គមហាពញាចក្រី ក្នុងការរំដោះជាតិ ក៏ដូចជាការកសាងសង្គមជាតិ ជាពិសេស ក្នុង ការដឹកនាំស្ថាប័នរដ្ឋសភាជាតិ អោយទទួលបានសុខសន្តិភាព ស្ថិរភាព និងរីកចម្រើនរហូតមកដល់សព្វថ្ងៃ។

សម្តេចបានបន្តទៀតថា៖ «ជាថ្មីម្ដងទៀត ខ្ញុំ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក គុណបុណ្យព្រះរតនត្រៃកែវទាំងបី ព្រមទាំងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមមេត្តារក្សាប្រោះព្រំពរជ័យជូន សម្ដេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំងបុត្រា បុត្រី ចៅ ប្រុស ចៅស្រីទាំងអស់ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ»