ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាងមួយម៉ោង

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយដែលបានចូលរួមបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃឆ្នាំនេះ បន្ទាប់ពីខកខានឆ្នាំកន្លង ដោយសារកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន កោសតសរសើរដល់ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ នៃក្រសួងមហាផ្ទៃ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើឱ្យប្រទេសកម្ពុជា បើកដំណើរការឡើងវិញ នាពេលនេះ

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រសួងមហាផ្ទៃ និងកងកម្លាំងប្រដាប់អាវុធ ដែលអនុវត្តការងារ៧ចំណុច បានយ៉ាងល្អប្រសើរ

* សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវគោលការណែនាំ៩ចំណុច ដល់ក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ទប់ស្កាត់បទល្មើសនានា និងបម្រើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបណ្តាខេត្តដែលមានបងប្អូនឥស្លាមរស់នៅច្រើន យកចិត្តទុកដាក់រៀបចំឱ្យមានអភិបាលរងខេត្តម្នាក់ជាជនជាតិខ្មែរឥស្លាម

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះមិនមែនជាកូតាទេ ប៉ុន្តែជាការសម្រួលដល់ខេត្តដែលមានបងប្អូនពលរដ្ឋខ្មែរឥស្លាមច្រើន។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះមិនមែនជាកូតាទេ ជាការសម្រួលដើម្បីសុខដុមរមនា នៅក្នុងខេត្ត ហើយជាក្របខណ្ឌគោលនយោបាយ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តដែលមានបងប្អូនខ្មែរឥស្លាមច្រើន ត្រូវលើកសំណើមកកាន់ក្រសួងមហាផ្ទៃ

* សម្តេចតេជោ ហ៊ុន សែន សម្តែងការអាណិតដល់មន្រ្តីថ្នាក់មូលដ្ឋាន ដែលមានការលំបាក និងធ្វើការងារច្រើន បន្ទាប់ពីមានការផ្ទេរមុខងារកាន់តែច្រើន

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តដែលមានបងប្អូនខ្មែរឥស្លាមច្រើនមានមិនច្រើនទេ ក្នុងនោះមានខេត្តកំពង់ចាម ក្រចេះ កំពង់ធំ ពោធិ៍សាត់ កំពត និងភ្នំពេញជាដើម

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរួមគ្នាគាំទ្រដល់អ្នកប្រមូលចំណូលជូនរដ្ឋ ដូចជាអង្គភាពគយ និងពន្ធដារជាដើម

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងទៅតាំងពីសម្តេចចេញបទបញ្ជាដាច់ខាត មិនឱ្យមានឡានអត់ពន្ធ រដ្ឋប្រមូលចំណូលបាន ជា៥១លានដុល្លារ ហើយនៅក្នុងនោះនៅប្រមាណពាក់កណ្តាលទៀតមិនទាន់ប្រមូលអស់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលជាង៥១លានដុល្លារនេះ នេះគ្រាន់តែជាការប្រមូលពន្ធរថយន្តគេចពន្ធ ដែលមិនទាន់គិតដល់ អ្វីផ្សេងទៀត ដែលគេចពន្ធនោះឡើយ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែអ្នកមានប៉ុណ្ណោះ ដែលមានលុយទិញឡាន (គេចពន្ធ) ចំណែកអ្នកក្រមិនមានលុយទិញឡាននោះទេ

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យគាំទ្រការប្រមូលពន្ធទាំងអស់គ្នា ហើយបើខ្វះការគាំទ្រពីអាជ្ញាធរមូលដ្ឋាន យើងមិនអាចប្រមូលពន្ធបានទាំងអស់ទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដរាបណាដែលគណបក្សប្រជាជននៅកាន់អំណាច រដ្ឋនឹងមិនយកពន្ធលើដីស្រែនោះទេ ហើយបើសិនជាអនាគត មានមេដឹកនាំជំនាន់ក្រោយរបស់គណបក្សប្រជាជនណា ហ៊ានយកពន្ធ សម្តេចនឹងដាក់បណ្តាសារ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកពន្ធពីដីស្រែ មិនអាចធ្វើឱ្យរដ្ឋក្លាយជាអ្នកមានទេ ដូច្នេះសូមទុកឱ្យកសិករក្លាយជាអ្នកមានទៅចុះ

* សម្តេចតេជោ ហ៊ុន សែន រំលឹករឿងភូមិតិរច្ឆាន នៅខេត្តកំពង់ឆ្នាំង ដែលពលរដ្ឋខ្មែរបះបោរសម្លាប់បារាំង ដោយសារតែការយកពន្ធលើដីស្រែ

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នករកស៊ីទាំងឡាយបង់ពន្ធទៅតាមច្បាប់ដែលបានចែងជាធរមាន ហើយអាជ្ញាធរត្រូវគាំទ្រដល់ការប្រមូលពន្ធ

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់សន្សំថវិកា កាត់បន្ថយការចំណាយ នៅក្នុងបរិបទកូវីដ១៩នេះ

* សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យពន្យារពេលគម្រោងមិនចាំបាច់ទាំងឡាយរបស់រដ្ឋ ដែលមិនទាន់ចាប់ផ្តើមសាងសង់ ដោយរង់ចាំឆ្លងផុតដំណាក់កាលកូវីដ១៩សិន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅថ្ងៃទី២៥ និង២៧ ខែកុម្ភៈខាងមុខនេះ វ៉ាក់សាំងថ្មីទៀតនឹងមកដល់កម្ពុជា តាមការបញ្ជាទិញ

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីការសម្រេចរបស់រាជរដ្ឋាភិបាល ដែលមិនបន្តរើសមន្រ្តីបន្តទៀត នៅក្នុងបរិបទកូវីដ១៩នេះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សំណាងណាស់ ដែលកម្ពុជាអាចរកបាន៤៧០លានដុល្លារ ក្នុងខែមករា កន្លងទៅនេះ ប៉ុន្តែលុយនេះមិនគ្រប់ទេ សម្រាប់ការចំណាយរបស់យើង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនយើងរកបាន៣យើងចាយមួយ ដែលមានលុយសន្សំសម្រាប់ប្រើប្រាស់នៅដំណាក់កាលកូវីដ១៩នេះ

* សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះរឿងអង្គភាពមួយស្នើទិញរថយន្តចុះមូលដ្ឋាន ប៉ុន្តែសំណើនេះសម្តេចបានចារបដិសេធហើយ

* សម្តេចតេជោ ហ៊ុន សែន ស្នើកុំឱ្យមន្រ្តីថ្នាក់ក្រោមលើកសំណើទៅរដ្ឋមន្រ្តីរបស់ខ្លួន ដើម្បីស្នើសុំនាយករដ្ឋមន្រ្តី លើចំណាយមិនចាំបាច់តទៅទៀត កន្លែងណាដែលគប្បីចាយ ត្រូវតែចាយ កន្លែងណាមិនគប្បីចាយកុំចាយ។ សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ពេលខ្លះ នាយករដ្ឋមន្រ្តីមានការទើសទាល់ណាស់ រឿងសំណើមិនចាំបាច់នេះ ហើយមន្រ្តីធ្វើសំណើទាំងនោះ ពូកែមានអំណះអំណាងណាស់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិករដ្ឋាភិបាលទាំងអស់ សុទ្ធតែដឹងអំពីប្រាក់ចំណូលរបស់រដ្ឋមានចំនួនប៉ុន្មាន ដែលសម្តេចបាញ់ជូនរៀងរាល់ចុងខែ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមកុំគិតថា សព្វថ្ងៃនេះសាមញ្ញពេកសម្រាប់ការចាយលុយ សូមមើលព្រៃទាំងមូល កុំមើលតែដើមឈើមួយដើមៗ បើព្រៃអស់តើដើមឈើគង់ឬទេ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណាយនៅក្នុងការឧបត្ថម្ភដល់ពលរដ្ឋ ដែលរងគ្រោះដោយកូវីដ ចំណាយថ្លៃវ៉ាក់សាំង និងចំណាយផ្សេងៗក្នុងការទប់ស្កាត់កូវីដ១៩ មិនទាន់ចប់នៅឡើយទេនៅកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ពេលខ្លះនាយករដ្ឋមន្រ្តីមានការទើសទាល់ណាស់ រឿងសំណើមិនចាំបាច់នេះ ហើយមន្រ្តីធ្វើសំណើទាំងនោះ ពូកែមានអំណះអំណាងណាស់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិករដ្ឋាភិបាលទាំងអស់សុទ្ធតែដឹង អំពីប្រាក់ចំណូលរបស់រដ្ឋមានចំនួនប៉ុន្មាន ដែលសម្តេចបាញ់ជូនរៀងរាល់ចុងខែ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមកុំគិតថា សព្វថ្ងៃនេះសាមញ្ញពេកសម្រាប់ការចាយលុយ សូមមើលព្រៃទាំងមូល កុំមើលតែដើមឈើមួយដើមៗ បើព្រៃអស់តើដើមឈើគង់ឬទេ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណាយនៅក្នុងការឧបត្ថម្ភដល់ពលរដ្ឋ ដែលរងគ្រោះដោយកូវីដ ចំណាយថ្លៃវ៉ាក់សាំង និងចំណាយផ្សេងៗក្នុងការទប់ស្កាត់កូវីដ១៩ មិនទាន់ចប់នៅឡើយទេនៅកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន ព្រមានដុតកម្ទេចរថយន្តគេចពន្ធប្រមាណ៥ពាន់គ្រឿងទៀត បើសិនជាមិនព្រមមកបង់ពន្ធតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមន្រ្តីរាជការទាំងអស់កាត់បន្ថយការចំណាយ ព្រោះថវិកាកំពុងខ្វះខាត ហើយសម្តេចតេជោ ចេញបទបញ្ជាឱ្យពន្យារពេលគម្រោងមិនចាំបាច់ទាំងឡាយរបស់រដ្ឋ ដែលមិនទាន់ចាប់ផ្តើមសាងសង់ដោយរង់ចាំឆ្លងផុតដំណាក់កាលកូវីដ១៩សិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ការចេញមកបង់ពន្ធ ក្រោយថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នឹងមិនមានអនុគ្រោះពន្ធ១០ភាគរយទៀតទេ ហើយបើមិនព្រមមកបង់ ត្រូវទៅយកឡានដល់ផ្ទះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបង្វែការចំណាយដែលមិនចាំបាច់ ដែលក្នុងនោះគម្រោងស្ពានក៏ត្រូវពន្យារពេលដែរ ឆ្លងតាមទូកសិនចុះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណាយដែលចាំបាច់ គឺមានវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យក្រុមហ៊ុននានាចូលរួមបង់ពន្ធដល់រាជរដ្ឋាភិបាល

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្រាប់បែកសេដ្ឋកិច្ចផ្ទុះហើយ ពលរដ្ឋប្រមាណជិត១៧លាននាក់ នឹងទៅទាំងអស់ ដូច្នេះត្រូវធានាស្ថិរភាពរបស់យើង

* សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងរដ្ឋមន្រ្តីកសិកម្ម វេង សាខុន រឿងធ្វើឱ្យឡើងថ្លៃសាច់ជ្រូកនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ខឹងសម្បានឹង លោករដ្ឋមន្រ្តីកសិកម្ម វេង សាខុន ដែលមិនដែលសហការជាមួយរដ្ឋមន្រ្តីណាទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន រិះគន់ថា រដ្ឋមន្រ្តី វេង សាខុន គេ (រដ្ឋមន្រ្តីសេដ្ឋកិច្ច) ហៅទៅប្រជុំ ក៏មិនព្រមទៅប្រជុំដោះស្រាយដែរ។ សម្តេចតេជោ ហ៊ុន សែន ចោទសួររដ្ឋមន្រ្តីកសិកម្ម វេង សាខុន ថា «លោកឯងដោះស្រាយយ៉ាងម៉េច បានជាធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ?»!

* សម្តេចតេជោ ហ៊ុន សែន រិះគន់ថា របៀបធ្វើការរបស់រដ្ឋមន្រ្តី វេង សាខុន ជារបៀប «ជិះសេះមើលផ្កា» ដោយលើកយកករណីចុះជួបកសិករនៅខេត្តពោធិ៍សាត់។ សម្តេចតេជោ ហ៊ុន សែន អះអាងថា សម្តេចតឹងទ្រូងណាស់ជាមួយនឹងការងារ រដ្ឋមន្រ្តី វេង សាខុន។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ត្រឹមតែ២៤ម៉ោងទេ ខ្ញុំដករដ្ឋមន្រ្តីមួយបានហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ខ្ញុំនៅទីនេះ ខ្ញុំគ្រប់គ្រងស្ថានការណ៍មុន ខុនឯង (វេង សាខុន) តើខ្ញុំមិនដឹងឬយ៉ាងម៉េច? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើធ្វើការរបៀប «ជិះសេះមើលផ្កា» ក្នុងករណីពលរដ្ឋនៅខេត្តពោធិ៍សាត់ តើលោកឯងធ្វើជារដ្ឋមន្រ្តីកសិកម្មយ៉ាងម៉េច។

* សម្តេចតេជោ ហ៊ុន សែន ចោទសួរថា បើខ្មែរផ្គត់ផ្គង់ជ្រូកបានគ្រប់គ្រាន់ដូចសម្តី លោករដ្ឋមន្រ្តី វេង សាខុន ចុះម្តេចបានជាសាច់ជ្រូកឡើងថ្លៃបាន?

* សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋនិយមការប្តេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃ នៅក្នុងការអនុវត្តផែនការសម្រាប់ឆ្នាំ២០២២។